នារសៀលថ្ងៃសៅរ៍ ទី១៥ ខែតុលាឆ្នាំ២០២២ ស្ថិតនៅសាលាឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា អមដំណើរដោយលោកអភិបាលស្រុក បានជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិរដ្ឋបាល ប្រធានភូមិមួយចំនួន ក្នុងឃុំជលសា ដើម្បីឈ្វេងយល់ពីគ្រោះធម្មជាតិបង្កដោយទឹកទន្លេ ចំពោះជីវភាព រស់នៅរបស់ប្រជាជន និងសភាពការណ៍ទូទៅក្នុងឃុំ។បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកមេឃុំរួចមក ឯកឧត្តមបានសំដែងនូវការកោតសរសើរដល់រដ្ឋបាលឃុំ និងមន្ត្រីជំនាញក្នុងឃុំ ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងលើកទឹកចិត្តឲ្យបន្តផ្ដល់សេវាសាធារណ:ជូនប្រជា ពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ពិ សេសអំពីសុខទុក្ខនិងការលំបាកនៃជីវភាពប្រជាជនក្នុងកាលៈទេសៈកំពុងជួបគ្រោះមហន្តរាយដោយជំនន់ទឹកទន្លេដែលឡើងខុសពីប៉ុន្មានឆ្នាំមុនៗកន្លងមក ដោយត្រូវដោះស្រាយនៅនឹងកន្លែង ព្រមទាំងសុំអន្តរាគមទៅថ្នាក់លើឲុ្យបានទាន់ ពេលវេលា រំលឹកប្រជា ជន ឲ្យរក្សាអនាម័យ ឲ្យប្រយ័ត្នកូនចៅលង់ទឹក និងសត្វអសីរពឹសឡើងផ្ទះ ការអនុវត្តគោលនយោ បាយ ភូមិឃុំមានសុ វត្ថិភាព សំខាន់ទប់ស្កាត់ការហូរចូលគ្រឿងញៀន បង្ក្រាបល្បែង ស៊ីសង និងបទល្មើសផ្សេងៗគ្រប់រូបភាព ជម្រុញឲ្យប្រជាជនគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណប្រជា ពល រដ្ឋ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងទៅចុះឈ្មោះបោះឆ្នោត បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅទទួលការថាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ ក្នុងសហគមន៍សាជាថ្មី និងសំណូមពរឲ្យរៀបចំជាបណ្ដើរៗបរិស្ថានសាលាឃុំឲ្យបានសមរម្យជាទីតាំងរដ្ឋបាលរបស់រដ្ឋ។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកចូលរួម ថវិកាចូលរួមសម្រាប់មូលនិធិសង្គហធម៌ឃុំ។ បន្ទាប់មកឯកឧត្តមបានធ្វើដំណើរតាមកាណូតទៅពិនិត្យផ្ទាល់តាមផ្ទះ និងចុងក្រោយបានឧបត្ថម្ភស្បៀងអាហារ និងថវិកាដល់៦គ្រួសារក្នុងឃុំព្រៃគ្រីដែលជំលៀសមករស់នៅលើទួលសុវត្ថិ ភាព¶